នាព្រឹកចន្ទ៤រោច ខែ អស្សុជ
ឆ្នាំ រោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ២០២៤
នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង
បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១១ សហវ.ស.រ.ណ.អថ
ស្ដីពីការបិទបញ្ជីចំណូល-ចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤
ក្រោមធិបតីភាព លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត និងលោក ចក់
ឈឿន អនុប្រធានរតនាគារខេត្ត សមាសភាព ចូលរួម រួមមាន លោកស្រី ហែម លក្ខិណា
អនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត , លោក ទេព
ភារម្យ ប្រធានការិយាល័យថវិកាមន្ទីរជំនាញ , មន្រ្តីការិយាល័យថវិកាមន្ទីរជំនាញ
,មន្រ្តីរតនាគារខេត្ត ព្រមទាំងលោក-លោកស្រី ជាប្រធាន
ឬតំណាងប្រធានគណនេយ្យសាកលវិទ្យាល័យស្វាយរៀង និងមន្ទីរជំនាញនានាក្នុងខេត្ត ។